• p1Cambodian University for Specialties
  • p2សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា
  • p3សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា
  • p4សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា
  • p5សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា
  • p6សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា
p11 p22 p33 p44 p55 p66
Slideshow App by WOWSlider.com v4.8
FUCALTIES

APPLICATION FORM

  • Enrollment
  • Transcript
  • Temporary Certificate
  • Permission Repquest
  • Student ID
  • Internship
ADMINISTRATION

  • Study Office
  • Research Office
  • Administrative Office
  • Staff Office
  • Accounting Office
  • Internal Relation Office
  • Structure
UPCOMING EVENTS

  • EVENT 1
  • EVENT 2
  • EVENT 3
  • EVENT 4
  • EVENT 5
VIDEO

CUS MAP

WELCOME TO CAMBODIA

Flag Counter See you again!
UNIVERSITY


ដំណឹងជ្រើសរើសបុគ្គលិក និងសាស្រ្តាចារ្យ !!!
នៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា, CUS


សេចក្ដីជូនដំណឹងស្ដីពីការរៀន
និងបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិច (E-Learning) នៅសាកលវិទ្យាល័យ ​ឯកទេស នៃកម្ពុជា, CUS








  • សិក្ខាសាលាក្រោមប្រធានបទ ភាពជាអ្នកដឹកនាំ និងការអប់រំចរឹតលក្ខណ:របស់យុវជនដើម្បីអភិវឌ្ឍប្រទេសជាតិ នៅសាលអភិវឌ្ឍន៍ទីតាំងទួលគោក

  • កាលពីព្រឹកថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០២២ សាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តសៀមរាប បានចូលរួមការតាំងពិព័រណ៌ការងារ សម្រាប់​សិស្សានុសិស្សថ្នាក់មធម្យសិក្សាទុតិយភូមិ ដែលរៀបចំដោយអង្គការសម្រេចសុបិនកុមារកម្ពុជា នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក។
    ថ្ងៃសៅរ៍ ២កើតខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ខែកក្កដា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិត កែវ ជា សាកលវិទ្យាធិការរងបានសហការជាមួយអង្គការ សម្ព័ន្ធគ្រួសារដើម្បីសន្តិភាពពិភពលោក នៅកម្ពុជារៀបចំសិក្ខាសាលាក្រោមប្រធានបទ ភាពជាអ្នកដឹកនាំ និងការអប់រំចរឹតលក្ខណ:របស់យុវជនដើម្បីអភិវឌ្ឍប្រទេសជាតិ នៅសាលអភិវឌ្ឍន៍ទីតាំងទួលគោក ។សមាសភាពនិស្សិត និងសាស្ត្រាចារ្យចូលរួម ជាង ១០០នាក់ និងបានថតរូបអនុស្សាវរីយ៍ និងប្រគល់លិខិតបញ្ជាក់ទៀត។ វាគ្មិនឧទ្ទេស ១-លោកស្រី ម៉ាស៊ូមិ ២-លោកបណ្ឌិត តាំង គីមស្រ៊ុយ ៣-កញ្ញា យឿង ស្រីនីត។
    ក្នុងគោលបំណងធានាប្រសិទ្ធភាពការងារខ្ពស់ នៅតាមសាខានានារបស់សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា លោកបណ្ឌិត សាកលវិទ្យាធិការរង កែវ ជា និងលោកសាកលវិទ្យាធិការរងប្រចាំការ ជៃ សំអាត លោក ស៊ុន ចំរើន និងលោក ហ៊ន រតនា ពីទីតាំងគោល បានចុះជួបប្រជុំនិងបំពាក់បំប៉នសមត្ថភាពការងារសិក្សា រដ្ឋបាល ទីផ្សារ គណនេយ្យ សវនកម្ម ស្រាវជ្រាវ សិក្ខាសាលា កម្មសិក្សា និងការបោះពុម្ពផ្សាយ។
    សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា តែងយកចិត្តទុកដាក់គុណភាពអប់រំជាចម្បង ក្រោមពាក្យស្លោក “ពង្រឹង ពង្រីក និងលើកម្ពស់គុណភាពអប់រំដើម្បីគុណប្រយោជន៍ជាតិ” ហើយផ្នែកមួយនៃបេសកកម្មនេះ សាកលវិទ្យាល័យតែងរៀបចំការប្រឡងចូលរៀនចំពោះនិស្សិតថ្មី។ នៅឆ្នាំ២០២២ សាខានានា បានរៀបចំការប្រឡងចូលរៀន ដែលមានកាលបរិច្ឆេទដូចខាងក្រោម៖
    រាជធានីភ្នំពេញ រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ស.ស.យ.ក របស់ឯកឧត្តមបណ្ឌិត ហ៊ុនម៉ានី ដឹកនាំដោយឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម នវានុវត្តន៍ និងវិទ្យាសាស្ត្រជាប្រធានក្រុមប្រឹក្សាភិបាល បានចាត់-តាំង លោកវេជ្ជបណ្ឌិត ប៊ិនហេង ដឹកប្រតិភូក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៣០ នាក់មកសាកល-វិទ្យាល័យ ឯកទេសនៃកម្ពុជានៅទីតាំងទួលគោក និងស្ទឹងមានជ័យដើម្បីចាក់ដូសជំរុញកូវិត-១៩ ចាប់ពីដូស​ទី១ ដល់ដូសទី៤ ជូនប្រជាជន និងសិស្ស-និស្សិត ដែល​បានខកខានមិនទាន់បានចាក់គ្រប់ដូស៕
    សៀមរាប សាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តសៀមរាប បានដឹកនាំនិស្សិត ២០ នាក់ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “អង្គភាពច្រកចេញ​ចូលតែមួយ ការិយាល័យប្រជាពល​រដ្ឋ និង​កម្មវិធីទូរស័ព្ទដៃ សម្រាប់ទទួលព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋ អំពីការផ្តល់​សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ” ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០២២។
    កំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាកំពង់ចាម បានចូលរួមដាក់ប៊ូតតាំងពិព័រណ៌ ស្តីពីការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៥ ឆ្នាំ២០២២ ក្រោយប្រធានបទ "TVRT បង្កើតផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់" នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម (ក្រោយវិទ្យាល័យព្រះសីហនុ) ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមអភិបាលខេត្តកំពង់ចាម៕
    សៀមរាប នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២២ សាខា​​សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តសៀមរាប បានរៀបចំកម្មវិធីបទបង្ហាញស្តីពីការតម្រង់ទិសនិស្សិតគ្រប់កម្រិតសិក្សា ដើម្បីផ្សព្វផ្សាយពីចក្ខុវិស័យ និងបេសកកម្មរបស់សាកលវិទ្យាល័យ ជូនដល់និស្សិតថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ តាមរយ:បទ-បង្ហាញនេះ និស្សិតទទួលបានព័ត៌មានច្បាស់លាស់អំពីកម្មវិធីសិក្សា នីតិវិធីស្នើសុំឯកសាររដ្ឋបាល សេវាកម្មនិស្សិត និងការប្រើប្រាស់បណ្ណាល័យ។
    រាជធានីភ្នំពេញ ក្នុងស្មារតីធានាឱ្យសម្រេចបាននូវការកសាងមូល-​ធន​​បញ្ញាប្រកបដោយសមត្ថភាពវិជ្ជាជីវៈ និងបុគ្គលិកលក្ខណៈល្អប្រពៃសម្រាប់និស្សិត សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា តែងស្វះស្វែងរកដៃគូសហការអប់រំ​នានាទាំងក្នុងនិងក្រៅប្រទេស។ ក្នុងឆមាសទី១ ឆ្នាំ ២០២២ នេះ សាកលវិទ្យាល័យសម្រេចបានអនុស្សា​រណៈ-​យោគយល់ជាមួយស្ថាប័នចំនួន៦ ទាំងស្ថាប័ន​​អប់រំ ការិយាល័យមេធាវី សមាគមអ្នកស្រាវជ្រាវច្បាប់ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
    កំពង់ចាម នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ​២០២២ អគ្គនាយដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជ​កម្ម ដោយមានកិច្ចសហការជាមួយនឹងទីភ្នាក់ងារកិច្ច-សហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់​ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់” ជូនដល់សិស្ស និស្សិត និងសាធារណ:ជន។
    កំពង់ធំ នៅថ្ងៃទី ២៩ ឧសភា ២០២២ លោកសាស្រ្តាចារ្យលឹម ប៊ុនឈាន់​ បានដឹកនាំក្រុមនិស្សិតមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនិងសេដ្ឋកិច្ច ជំនាន់ ទី១២ និងក្រុមការងារ ចុះទស្សនកិច្ចសិក្សា នៅសហគ្រាស ជ័យ សំបូរ (កែច្នៃគ្រាប់ស្វាយចន្ទីនិងនាំចេញ) ស្ថិតនៅភូមត្រពាំង-អារ័ក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីផ្សាភ្ជាប់ទ្រឹស្តីនិងការអនុវត្ត ដោយស្វែងយល់បន្ថែមពី៖
    កំពង់ចាម៖ នៅព្រឹកថ្ងៃសៅរ៍ទី២៨ ខែឧសភា ឆ្នាំ២០២២ និស្សិតសាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តកំពង់ចាម បានដឹកនាំនិស្សិតចូលរួមកម្មវិធីពិពរណ៌​​សៀវភៅខេត្តកំពង់ចាម ដែលរៀបចំឡើងនៅបរិ​-វេណសាលាពន្លឺវិជ្ជាអន្តរជាតិ។
    កំពង់ចាម៖ កាលពីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ សាខាកំពង់ចាមបានសហការរៀបចំពិធីធ្វើបទបង្ហាញ ស្តីពី “គម្រោងស្រាវជ្រាវ” ក្រោមអធិបតីភាពដ៏ខ្ពង់​ខ្ពស់ លោកបណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការ និងលោក បណ្ឌិត ម៉ា ប៊ុនសែងប្ញទ្ធី សាកលវិទ្យាធិការរង ព្រមទាំងមានការចូលរួមពីនិស្សិតថ្នាក់បរិញ្ញា​បត្រ និង​និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន ១០០អង្គ/នាក់។
    កំពង់ធំ៖ នាព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២២ លោក អ៊ាម វណ្ណៈ តំណាងឱ្យលោកនាយកសាខាកំពង់ធំ នៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា បានដឹកនាំនិស្សិត ២៦ នាក់ ចូលរួមក្នុងសិក្ខាសាលាស្តីពី «ការយល់ដឹងពីការធ្វើអាជីវកម្ម របស់ពាណិជ្ជករកម្ពុជា​ដើម្បី​កាត់បន្ថយ បញ្ហាប្រឈមផ្នែកផ្លូវច្បាប់»។
    កំពង់ធំ៖ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ សាក​លវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាកំពង់ធំ បានដឹកនាំសាស្ត្រាចារ្យ និងនិស្សិត ចូលរួមកម្មវិធីអប់រំ យុវជនដើម្បីវប្បធម៌ ដោយក្នុងកម្មវិធីនេះ មានការចូលរួមប្រកួតប្រជែងការតែងកំណាព្យ និងនិពន្ធរឿងខ្លី ក្រោយប្រធានបទ "បេះដូងសន្តិភាព" ពានរង្វាន់​សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ធំ៕
    កំពង់ធំ៖ ថ្ងៃទី២៣ និង២៤ ខែមេសា ឆ្នាំ២០២២ លោក ម៉ង់ វ៉ាលី បានដឹកនាំនិស្សិតសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តកំពង់ធំ ឆ្នាំទី២ ជំនាន់ទី១២ ឯកទេស អក្សរសាស្រ្តខ្មែរ ប្រវត្តិវិទ្យា និងភូមិវិទ្យា ចុះទស្សនកិច្ចសិក្សានៅតំបន់​ប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ ខេត្តព្រះវិហារ ដែលរៀបចំដោយមន្ទីរវប្បធម៌​និងវិចិត្រ​សិល្ប:ខេត្តកំពង់ធំ ក្រោមជំនួយថវិកាបដិភាគដោយគម្រោង Participant Program នៃអង្គការយូណេស្កូ តាមរយ:គណ:កម្មការយូណេស្កូកម្ពជា៕
    រាជធានីភ្នំពេញ៖ ក្រោមការដឹកនាំនិងការសម្របសម្រួលរបស់​លោកបណ្ឌិតសាក​ល​វិទ្យាធិការរង កែវ ជា សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា បានសហការ​ជាមួយក្រុមហ៊ុនPure Nectar រៀបចំសិក្ខាសាលាស្ដីពី Business Model: Franchises ប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែ មេសា ឆ្នាំ២០២២ នាសាលប្រជុំសាខាទួលគោក។
    រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ទី២៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៨:០០នាទី ដល់ម៉ោង ១១:០០នាទីព្រឹក សាកល-វិទ្យាល័យឯកទេសនៃកម្ពុជា បានរៀបចំពិធីការពារ​និក្ខេបបទបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញា-​បត្រជាន់ខ្ពស់ របស់និស្សិត នូ ចន្ថា ក្រោមប្រធានបទ "ដំណើរការផ្ដល់សច្ចាប័នលើសន្ធិ-សញ្ញាអន្តរជាតិនៅកម្ពុជា" ដោយមានការចូលរួមជាអធិបតីពីសំណាក់លោកបណ្ឌិតសាកលវិទ្យាធិការ មាស បូរ៉ា។
    រាជធានីភ្នំពេញ៖ ក្រោមការដឹកនាំរបស់លោកបណ្ឌិត សាកលវិទ្យាធិការ មាស បូរ៉ា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលដើម្បីការងារ និងការស្រាវជ្រាវនៃ សាកលវិទ្យាល័យ ឯកទេស ​នៃកម្ពុជា បានជ្រើសរើសនិស្សិតជាកម្មសិក្សាការី និងបណ្ដុះបណ្ដាល​ជំនាញស្រាវជ្រាវច្បាប់ ដល់និស្សិតបាន​ជាច្រើនរូប ប្រកបដោយសមត្ថភាពស្រាវ​ជ្រាវ និងសមត្ថភាពវិជ្ជាជីវៈ។
    កំពត៖ ថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១ សាកល-វិទ្យាល័យ ឯកទេស​ នៃកម្ពុជា សាខាខេត្តកំពត បាន​​រៀបចំកម្មវិធីបទបង្ហាញក្រោមប្រធានបទ “ការស្រាវជ្រាវច្បាប់” ដោយមានការចូលរួមជាវាគ្មិន កិត្តិយស ពីសំណាក់លោកបណ្ឌិតសាកលវិទ្យា​ធិការ មាស បូរ៉ា។ កម្មវិធីបទបង្ហាញនេះ មានគោលបំណងបំប៉នសមត្ថភាពនិស្សិតលើជំនាញស្រាវជ្រាវ និងសរសេរអត្ថបទស្រាវជ្រាវផ្នែកច្បាប់ឱ្យបានល្អ និង​មានលក្ខណៈវិទ្យាសាស្ត្រ។ និស្សិតដែលបានចូលរួមស្ដាប់បទបង្ហាញ មានការចាប់អារម្មណ៍ និងចូលរួមសួរសំណួរយ៉ាងផុសផុលពាក់ព័ន្ធទៅនឹងប្រធានបទ។
    រាជធានីភ្នំពេញ៖ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោកបណ្ឌិតសាកល​​វិទ្យាធិការ មាស បូរ៉ា សាកលវិទ្យាល័យឯកសនៃកម្ពុជា បានរៀបចំកម្មវិធីបទបង្ហាញច្បាប់តាមប្រព័ន្ធអនឡាញ រៀងរាល់ពីរសប្ដាហ៍ម្ដង ដែលកម្មវិធីនេះ មានគោលបំណងស្វែងយល់ និងចែករំលែកការយល់ដឹងខ្លឹមសារ​ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលគិតត្រឹមឆមាស​ទី២ ឆ្នាំ២០២១ មានរហូតដល់ជាង ៦០០ ច្បាប់។ បន្ថែម​លើនេះ នៅមានសន្ធិសញ្ញាអន្តរជាតិដែលកម្ពុជា​ជាភាគីជាច្រើនទៀត ដែលយើងត្រូវស្វែងយល់។
    កំពង់ធំ៖ នាថ្ងៃអាទិត្យ ទី០៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៧:០០ព្រឹក សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា បានសហការ​​ជាមួយនឹងទីភ្នាក់ងារជាតិមុខរបរ និងការងារ និងអង្គការ Room To Read រៀបចំកម្មវិធីតម្រង់ទិសសិស្សថ្នាក់ទី១២ ក្រោម​ប្រធានបទ “ការជ្រើសរើសជំនាញសិក្សានៅឧត្តមសិក្សា” ។
    រាជធានីភ្នំពេញ ៖ ថ្ងៃព្រហស្បត្តិ៍ទី១៣ ខែធ្នូ ឆ្នាំ២០២១ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា បានរៀបចំកម្មវិធីបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី "គុណប្រយោជន៍បច្ចេកវិទ្យាក្នុងវិស័យអប់រំ" ដែលដឹកនាំដោយលោកសាកលវិទ្យាធិការរងប្រចាំការ ជៃ សំអាត។
    ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ទីតាំងគោលរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស្តើង សុខុម ប្រធានក្រុមប្រឹក្សាភិបាល រួមទាំងគណនៈគ្រប់គ្រង បានទទួលស្វាតគមន៍ក្រុមការងារមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា របស់គណនៈកម្មធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (គ.ទ.ក) ដែលដឹកនាំដោយ បណ្ឌិត រ័ត្ន ឆាង ប្រធានក្រុមការងារមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សារបស់គណនៈកម្មធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា។
    សៀមរាប ៖ សាកលវិទ្យាធិការ សាកលវិទ្យាល័យឯកទេស នៃកម្ពុជា លោក ស្តើង សុខុម បានថ្លែងថា សហគមន៍ សេដ្ឋកិច្ចអាស៊ាន ចុងឆ្នាំ២០១៥ ជាឱកាសមួយថ្មីទៀត សម្រាប់ពលរដ្ឋ និងយុវជនកម្ពុជា ឈានទៅចាប់យក ឱកាសថ្មីៗបន្ថែមទៀត តែក៏មានបញ្ហាប្រឈមជាច្រើនផងដែរ សម្រាប់អ្នកដែលមិនចេះចាប់យកឱកាស ឬកែច្នៃ បញ្ហាប្រឈមទាំងនោះឱ្យទៅជាឱកាសទេនោះ ។
    នៅ​ព្រឹក​ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៥ សាកលវិទ្យាល័យ ​ឯកទេស ​នៃ​កម្ពុជា CUS បាន​ចុះ​អនុសារណៈ​យោគយល់​គ្នា​ ជាមួយ International Peace Leadership College (IPLC) ប្រទេស​ហ្វីលីពីន ក្នុង​គោលបំណង​បង្កើត កិច្ច​សហ​ប្រតិ​ប​ត្យ​តិ​ការ និង ផ្លាស់ប្តូរ​និស្សិត​គ្នា​ទៅវិញទៅមក ។​
    ដើម្បីជាការ ចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់និស្សិត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាស្ទឹងមានជ័យ បានរៀបចំធ្វើបទបង្ហាញ ស្តីពីការផ្តល់អាហារូបករណ៍ ទៅរៀននៅ State University of New York, Korea ដល់និស្សិតសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា។
    សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) បានដាក់ចេញនូវ ទិសដៅអភិវឌ្ឍ គុណភាពបង្រៀន និង ស្រាវជ្រាវរបស់សាស្រ្តាចារ្យ តាមរយៈកិច្ចប្រជុំ សាស្រ្តាចារ្យរបស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តម ស្តើង សុខុម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥។
    ស្របពេលដែល ក្រសួងអប់រំយុវជន និងកីឡា ដាក់ពាក្យស្លោក សម្រាប់ បេក្ខជនប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិលើកទី២ “ ចេះគឺជាប់ “ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ឯណេះវិញ ក៏បានប្តេជ្ញា អនុវត្តយុទ្ធសាស្រ្ត ទើបអភិវឌ្ឍថ្មីរបស់ខ្លួនគឺ “ទាំងអស់គ្នាដើម្បីគុណភាព សម្ថភាពវិជ្ជាជីវៈ បុគ្គលិកលក្ខណៈ សម្បត្តិល្អប្រពៃ “ និង “ គុណភាព សមត្ថភាពវិជ្ជាជីវៈ បុគ្គលិក លក្ខណសម្បត្តិល្អប្រពៃ គឺដើម្បីទាំងអស់គ្នា”។
    បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតជ័យ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) ប្រមាណ ៣០០ នាក់ មកពីទីតំាងគោលទួលគោក សាខាស្ទឹងមានជ័យ ខាសាទួលទំពូង កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយ មានជ័យ បាត់ដំបង និងសាខា ខេត្តកំពត នាថ្មីៗនេះ បានធ្វើទស្សនកិច្ចសិក្សា កម្មសិក្សារួមគ្នាចំនួន ២យប់៣ថ្ងៃ នៅភ្នំព្រះរាជ្យទ្រព្យ(ឧដុង្គ)ភ្នំបូកគោ(ខេត្តកែប) កំពង់ផែស្វ័យ័ត និងរោងចក្រស្រាបៀអង្គរ (ខេត្តព្រះសីហនុ) ។
    ក្នុងគោលបំណង ពង្រឹងគុណភាពសាលា និងផ្តល់ភាពងាយស្រួល ដល់និស្សិតសិក្សា សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) នៅថ្ងៃទី៦ ខែកញ្ញានេះ បានរៀបចំ បំពាក់ សៀវភៅសិក្សា ឯកទេស រហូតដល់ជិត ២០០ មុខវិជ្ជា និង LCD Projectors ថ្មីស្រឡាង ចំនួន១២០គ្រឿងបន្ថែមទៀត នៅតាមបន្ទប់សិក្សានានា នៅសាកលវិទ្យាល័យ CUS សាខា ស្ទឹងមានជ័យ។
    សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជាបានរៀបចំ Debate
    ក្រោមប្រធានបទ៖ មូលហេតុនៃ បម្រែបម្រួលអាកាសធាតុ
    សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា បានរៀបចំធ្វើបទបង្ហាញ ស្តីពីវប្បធម៍ សេដ្ឋកិច្ច និង ការអប់រំ នៅសាធារណៈរដ្ឋកូរ៉េ ដល់និស្សិត សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) នៅសាខាទួលទំពូង។
    និស្សិត មកពីសាកលវិទ្យាល័យ Dongseo (ដុងសូ) ប្រទេស កូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី៤ ខែ កក្កដា ឆ្នាំ២០១៤ បានជួប សំណេះសំណាល ជាមួយនិស្សិត សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) នៅសាខាស្ទឹងមានជ័យ ដើម្បីដោះដូរ បទពិសោធន៍ ក្នុងការសិក្សា ទៅវិញទៅមក ស្របពេល ដែលពួកគេ ធ្វើទស្សនកិច្ច មកកាន់សាលានេះ រយៈពេល ១០ ថ្ងៃ ។
    ភ្នំពេញ៖ ខណៈសមាហរណកម្ម អាស៊ាន នឹងចូលមកដល់ នៅឆ្នាំក្រោយនេះ សាកលវិទ្យាធិការ នៃ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) បានជំរុញឱ្យ សាស្ត្រាចារ្យ និងនិស្សិតទាំងអស់ ពង្រឹងសមត្ថភាព និងចំណេះដឹង ឆ្ពោះទៅរក ស្តង់ដារច្បាស់លាស់មួយ ដើម្បីចាប់យកឱកាស ពីការចូលជា សហគមន៍សេដ្ឋកិច្ច របស់ប្រទេសក្នុង តំបន់អាស៊ីអាគ្នេយ៍នេះ ។
    ភ្នំពេញ៖ នៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ ក្លឹបយុវជនកាកបាទ ក្រហមកម្ពុជា ប្រចាំនៅ សាកលវិទ្យាល័យនេះ បានផ្សព្វផ្សាយពី មូលដ្ឋានគ្រឹះ របស់ចលនា កាកបាទក្រហម និងច្បាប់មនុស្សធម៌ អន្តរជាតិ កាកបាទក្រហមកម្ពុជា ដល់និស្សិត ប្រមាណ ១០០នាក់ ។
    ភ្នំពេញ៖ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) ជាង២៥០នាក់ មកពី ទីតំាងសាខាគោលទួលគោក សាខាស្ទឹងមានជ័យ ខាសាទួលទំពូង សាខាខេត្តកំពត និងសាខាខេត្ត បាត់ដំបង កាលពីថ្ងៃទី១៣-១៥ ខែឧសភា កន្លងទៅ បានធ្វើទស្សនកិច្ចសិក្សា រួមគ្នាទៅកាន់ខេត្តកំពត និងខេត្តកែប នៅ រម្មណីយដ្ឋានឋានសួគ៌បូកគោ រម្មណីយដ្ឋានទឹកឈូរ រម្មណីយដ្ឋាន តំបន់សួនសត្វ រម្មណីយដ្ឋានណាតាយ៉ា តំបន់ស្រែអំបិល និងរម្មណីយដ្ឋាន ឆ្នេរកែប។
    TOP DESTINATIONS

    CAMEMIS

    • Administrator
    • Parents
    • Student
    LIBRARY CATALOGING

    • Administrator
    • Student
    • Policies
    • Contact
    RESEARCH & PUBLICATION

    • Journal
    • Publication
    STUDENT SERVICES

    • Job and Labor Supply
    ALUMNI

    • Your Society
    • Alumni Networks
    • Benefits
    • Current Students
    FACILITIES

    • Computer Lab
    • Listening Lab
    SOCIAL WORKS

    • Red Cross
    • Student Association
    • Scout (Kayarith)
    USEFULL LINKS

    • MoEYS
    • ACC
    • Yellowpage
    GALLERY

    STAY CONNECT WITH CUS